The Financial Assistance Scheme portal and website have been updated to enhance online functionality for applicants, authorised representatives and service providers.
More information

គម្រោងជំនួយហិរញ្ញវត្ថុ (Financial Assistance Scheme help in Khmer)

គម្រោងជំនួយហិរញ្ញវត្ថុ អាចផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារបទឧក្រិដ្ឋហិង្សា។ អ្នកអាចទទួលបានជំនួយដើម្បី បង់លើថ្លៃចំនាយនានាដូចជា៖

  • ការពិគ្រោះយោបល់
  • ចំណាយផ្នែកវេជ្ជសាស្ត្រ
  • ការបាត់បង់ចំណូល
  • ការគាំទ្រដទៃទៀតដែលនឹងជួយអ្នកជាសះស្បើយឡើងវិញ។

អ្នកអាចហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយនៃគម្រោងជំនួយហិរញ្ញវត្ថុ (Financial Assistance Scheme Helpline) ដើម្បី៖

  • ទទួលបានជំនួយក្នុងការដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ
  • ទទួលបានជំនួយលើឯកសារនានា និងភស្តុតាងដែលអ្នកនឹងត្រូវការ ព្រមទាំង
  • ពិភាក្សាអំពីលទ្ធផលនៃការដាក់ពាក្យសុំ។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ អ្នកអាចស្នើសុំអ្នកណាម្នាក់ដើម្បីហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយសម្រាប់អ្នក និងស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់។

អ្នកអាចហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយតាមលេខ 1800 161 136

បណ្ដាញទូរសព្ទជំនួយបើកម៉ោង 8:30 ព្រឹក-5:30 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ។

សិទ្ធិទទួលបាន

អ្នកអាចដាក់ពាក្យសុំទៅគម្រោងនេះ ប្រសិនបើអ្នករងរបួសដោយសារបទឧក្រិដ្ឋហិង្សានៅរដ្ឋវិចថូរៀ។ រឿងនេះអាចជារបួសផ្នែករាងកាយ ឬរបួសផ្លូវចិត្ត ឬភាពតក់ស្លុត។

អ្នត្រូវតែរាយការណ៍បទឧក្រិដ្ឋទៅប៉ូលិស (លុះត្រាតែអ្នកមាន កាលៈទេសៈពិសេស សម្រាប់ការមិនរាយការណ៍ទៅប៉ូលិស)។ ជនល្មើសមិនត្រូវការទទួលរងការចោទប្រកាន់ ឬការដាក់ទោសទេ។

អាស្រ័យលើអ្វីដែលបានកើតឡើង អ្នកអាចមិនត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ជាជនរងគ្រោះ ចម្បង បន្ទាប់បន្សំ ជនរងគ្រោះពាក់ព័ន្ធទេ។

អ្នកជាជនរងគ្រោះ ចម្បង ប្រសិនបើ៖

  • បទឧក្រិដ្ឋត្រូវបានប្រព្រឹត្តប្រឆាំងទល់នឹងអ្នក
  • អ្នកជាកុមារដែលបានឃើញ បានឮ ឬបានប៉ះពាល់ទៅនឹងបទឧក្រិដ្ឋ ឬ
  • អ្នកត្រូវបានរងរបួសក្នុងការព្យាយាមសង្គ្រោះជនរងគ្រោះម្នាក់ទៀត បញ្ឈប់បទឧក្រិដ្ឋហិង្សា ឬការចាប់មនុស្សដែលបានប្រព្រឹត្តបទឧក្រិដ្ឋ។

អ្នកជាជនរងគ្រោះ បន្ទាប់បន្សំ ប្រសិនបើ៖

  • អ្នកបានធ្វើជាសាក្សីលើបទឧក្រិដ្ឋ ឬ
  • អ្នកត្រូវបានរងរបួសដោយសារអ្នកជាឪពុកម្ដាយរបស់កុមារដែលជាជនរងគ្រោះនៃបទឧក្រិដ្ឋមួយ។

អ្នកជាជនរងគ្រោះ ពាក់ព័ន្ធ ប្រសិនបើ៖

  • អ្នកជាសមាជិកគ្រួសារជិតស្និទ្ធរបស់អ្នកណាម្នាក់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ ឬ
  • អ្នកជាមនុស្សស្ថិតនៅក្នុងបន្ទុករបស់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ ឬ
  • អ្នកបានស្ថិតនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធជាមួយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ។

ឧទាហរណ៍មួយចំនួនអំពីបទឧក្រិដ្ឋនានាដែលត្រូវបានធានារ៉ាប់
រងដោយជំនួយហិរញ្ញវត្ថុ

  • មនុស្សឃាដ
  • ការបំពារបំពាន
  • ការរំលោភ
  • ការគំរាមសម្លាប់
  • ចោរកម្ម
  • របួសបណ្ដាលមកពីធ្វេសប្រហែស
  • ការបើកបរមានពិរុទ្ធ
  • បទល្មើសផ្លូវភេទ
  • បទល្មើសផ្លូវភេទផ្អែកលើរូបភាព
  • ការឈ្លបចាប់
  • ការចាប់ជំរិត
  • ការឈ្លានពានផ្ទះ

ប្រភេទនៃបទឧក្រិដ្ឋដទៃទៀតអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ប៉ុន្តែមិនត្រូវបានចុះក្នុងបញ្ជីនៅទីនេះទេ។

គម្រោងនេះ មិន ធានរ៉ាប់រងលើ៖

  • បទល្មើសនៃការខូចខាតទ្រព្យសម្បត្តិ
  • ការបំពានលើដីកាអន្តរាគមន៍ លុះត្រាតែវាពាក់ព័ន្ធនឹងអំពើហិង្សា។

អ្វីខ្លះដែលអ្នកអាចទទួល

ស្ថានភាពរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ចំនួនប្រាក់ដែលយើងអាចបង់ឱ្យ និងប្រភេទនៃវត្ថុនានាដែលយើងបង់ឱ្យនឹងអាស្រ័យទៅលើ៖

  1. អ្នកជាជនរងគ្រោះប្រភេទ – ចម្បង, បន្ទាប់បន្សំ ឬជនរងគ្រោះ ពាក់ព័ន្ធ
  2. បទឧក្រិដ្ឋត្រូវបានប្រព្រឹត្តប្រឆាំងទល់នឹងអ្នក
  3. របួសនានាដែលអ្នកបានឈឺចាប់។

ជនរងគ្រោះ ចម្បង អាចទទួលបានរហូតដល់ $60,000 (ដែលអាចកើនឡើងប្រចាំឆ្នាំសម្រាប់ការកំណត់សន្ទស្សន៍) និងការបង់ប្រាក់ពិសេសណាមួយ។

អ្នកអាចមានសិទ្ធិទទួលបានការបង់ប្រាក់ពិសេសរហូតដល់ $25,000 ក្នុងការទទួលស្គាល់ពីគ្រោះថ្នាក់ដែលអ្នកបានឈឺចាប់។ ការបង់ប្រាក់នេះអាស្រ័យលើប្រភេទនៃបទឧក្រិដ្ឋហិង្សា និងរបួសរបស់អ្នក។

ជនរងគ្រោះបន្ទាប់បន្សំ និងជនរងគ្រោះ ពាក់ព័ន្ធ អាចទទួលបានរហូតដល់ $50,000 (ដែលអាចកើនឡើងប្រចាំឆ្នាំសម្រាប់ការកំណត់សន្ទស្សន៍)។

សេវានានាដែលបានធានារ៉ាប់រង

ជនរងគ្រោះទាំងអស់អាចដាក់ពាក្យសុំសម្រាប់៖

  • វគ្គ ពិគ្រោះយោបល់ ពិអ្នកចិត្តសាស្ត្រដែលបានចុះបញ្ជី អ្នកពិគ្រោះយោបល់ដែលបានចុះបញ្ជី ឬបុគ្គលិកសង្គមកិច្ចសុខភាពផ្លូវចិត្តដែលបានទទួលស្គាល់ជាផ្លូវការ
  • ចំណាយផ្នែកវេជ្ជសាស្ត្រ សមហេតុផល និង
  • ចំណាយដទៃទៀត ដើម្បីជួយលើការជាសះស្បើយឡើងវិញរបស់អ្នក
    នៅក្នុងកាលៈទេសៈលើកលែងមួយចំនួន។

ជនរងគ្រោះចម្បង ក៏អាចដាក់ពាក្យសុំសម្រាប់៖

  • ការបាត់បង់ប្រាក់ចំណូល សម្រាប់រយៈពេលដល់ 2 ឆ្នាំ ក្រោយសកម្មភាពហិង្សា រហូតដល់ $20,000
  • សម្លៀកបំពាក់ដែលបានខូចខាតឬបាត់បង់ ដោយសារបទឧក្រិដ្ឋ (នាឡិកា និងគ្រឿងអលង្កការមិនត្រូវបានធានារ៉ាប់រងទេ) ព្រមាទាំង
  • វត្ថុសុវត្ថិភាពនានា ដែលត្រូវការដើម្បីធានាសុវត្ថិភាពជាបន្ទាន់របស់អ្នកដូចជា ឧបរកណ៍រោទិ៍សុវត្ថិភាព និងកាម៉ារ៉ា ទូរសព្ទចល័ត និងថ្លៃចំណាយក្នុងការផ្លាស់ប្ដូរទីកន្លែង។

ជនរងគ្រោះបន្ទាប់បន្សំ ក៏អាចដាក់ពាក្យសុំសម្រាប់៖

  • ការបាត់បង់ប្រាក់ចំណូល នៅក្នុងកាលៈទេសៈលើកលែងមួយចំនួន។

ជនរងគ្រោះដែលពាក់ព័ន្ធ ក៏អាចដាក់ពាក្យសុំសម្រាប់៖

  • ប្រាក់ដែលពួកគេបានទទួលពីមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងរយៈពេល 2 ឆ្នាំនៃការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ និង
  • ចំណាយដទៃទៀត ដោយសារតែការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

ជំនួយខ្លះនៃជំនួយទាំងនេះអាចត្រូវបានបង់ឱ្យភ្លាមៗ ខណៈពេលរង់ចាំយើងវាយតម្លៃលើការដាក់ពាក្យសុំរបស់អ្នក។

ជំនួយនេះចេញមកពីការបង់ប្រាក់សរុបរបស់អ្នក ហើយអាចមានរហូតដល់៖

  • $5,000 សម្រាប់ចំណាយផ្នែកវេជ្ជសាស្ត្រ និងសុវត្ថិភាព
  • $19,627 សម្រាប់ចំណាយបុណ្យសព
  • 5 វគ្គនៃការពិគ្រោះយោបល់។

ថ្លៃចំណាយបុណ្យសពនានា

នរណាម្នាក់ក៏ដោយដែលបានបង់សម្រាប់ចំណាយបុណ្យសពរបស់មនុស្សណាម្នាក់ដែលបានស្លាប់ដោយសបទឧក្រិដ្ឋហិង្សាអាចដាក់ពាក្យសុំដើម្បីធានារ៉ាប់រងលើថ្លៃចំណាយបុណ្យសពនានា។

ចំណាយបុណ្យសពមិនរាប់ចូលទៅចំនួនប្រាក់អតិបរមាដែលមានសម្រាប់ជនរងគ្រោះចម្បង ជនរងគ្រោះបន្ទាប់បន្សំ ឬជនរងគ្រោះពាក់ព័ន្ធទេ។

ការធ្វើការដាក់ពាក្យសុំ

អ្នកអាចដាក់ពាក្យសុំតាមអនឡាញ។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យសុំរបស់អ្នក អ្នកអាចស្នើសុំមេធាវី បុគ្គលិករឿងក្ដី ឬមនុស្សដែលទុកចិត្តដទៃទៀតបាន។ អ្នកនឹងត្រូវការបំពេញទម្រង់បែបបទមួយដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពជាអ្នកតំណាងដែលមានសិទ្ធិអនុញ្ញាតរបស់
អ្នក។

ក៏មានដែនកំណត់នៃពេលវេលានៅក្នុងការធ្វើការដាក់ពាក្យសុំផងដែរ។

មនុស្សពេញវ័យត្រូវតែដាក់ពាក្យសុំនៅក្នុងរយៈពេល៖

  • 10 ឆ្នាំចាប់ពីពេលបទល្មើសផ្លូវភេទ ឬបទល្មើសអំពើហិង្សាគ្រួសារ ឬ
  • 3 ឆ្នាំចាប់ពីពេលបទល្មើសហិង្សាដទៃទៀត។

មិនមានដែនកំណត់នៃពេលវេលាសម្រាប់កុមារទេ ប្រសិនបើបទល្មើសហិង្សាពាក់ព័ន្ធនឹងអំពើហិង្សាគ្រួសារ ឬការរំលោភបំពានកុមារ។ សម្រាប់បទឧក្រិដ្ឋដទៃទៀតទាំងអស់ កុមារត្រូវតែដាក់ពាក្យសុំនៅក្នុងរយៈពេល 3 ឆ្នាំនៃការចូលដល់គ្រប់អាយុ 18 ឆ្នាំ។

នៅក្នុងកាលៈទេសៈមួយចំនួន គម្រោងនេះប្រហែលជាអាចទទួលយកការដាក់ពាក្យសុំយឺតបាន។

តើអ្វីខ្លុះកើតឡើងក្រោយគម្រោងនេះធ្វើសេចក្ដីសម្រេចចិត្ត?

អ្នកនឹងទទួលសេចក្ដីជូនដំណឹងនៃសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរមួយក្រោយការវាយតម្លៃលើការដាក់ពាក្យសុំ
របស់អ្នក។

ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចទេ អ្នកអាចដាក់ពាក្យសះសម្រាប់ការពិនិត្យសើរើផ្ទៃក្នុងបាន។ ការនេះត្រូវតែបានធ្វើនៅក្នុងរយៈពេល 28 ថ្ងៃនៃសេចក្ដីសម្រេច។

ក្រោយអ្នកទទួលលទ្ធផលនៃការដាក់ពាក្យសុំរបស់អ្នកហើយ អ្នកប្រហែលជាចង់ផ្លាស់ប្ដូរជំនួយហិរញ្ញវត្ថុរបស់អ្នក ដែលរឿងនេះត្រូវបានគេស្គាល់ថាជា ការប្រែប្រួល។ ការប្រែប្រួលនេះអាចដោយសារកាលៈទេសៈរបស់អ្នកបានផ្លាស់ប្ដូរ ឬអ្នកត្រូវការការគាំទ្រតាមរបៀបខុសគ្នាមួយ។

ជនរងគ្រោះនៃបទឧក្រិដ្ឋដែលទទួលជំនួយហិរញ្ញវត្ថុពីគម្រោងនេះក៏អាចជ្រើសរើសដើម្បីទទួលសេចក្ដីថ្លែងទទួលស្គាល់ជំនួសមុខឱ្យរដ្ឋវិចថូរៀ ការទទួលស្គាល់ផលប៉ពាល់នៃបទឧក្រិដ្ឋ និងការសម្ដែងសមានចិត្តរបស់រដ្ឋ។

បណ្ដាញទូរសព្ទជំនួយជនរងគ្រោះបទឧក្រិដ្ឋ (Victims of Crime Helpline)

បណ្ដាញទូរសព្ទជំនួយនេះគឺបើកជារឿងរាល់ថ្ងៃចន្លោះម៉ោង 8 ព្រឹក–11 យប់។ ពេលអ្នកហៅទូរសព្ទ អ្នកអាច៖

  • ទទួលបានដំបូន្មានអំពីការរាយការណ៍បទឧក្រិដ្ឋ
  • ស្វែងរកសេវាកម្មដទៃទៀតដែលអាចជួយអ្នកx
  • ទទួលបានព័ត៌មានអំពីដំណើរការតុលាការ។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ អ្នកអាចស្នើសុំនរណាម្នាក់ឱ្យហៅទូរសព្ទទៅ
បណ្ដាញទូរសព្ទជំនួយជនរងគ្រោះបទឧក្រិដ្ឋ (Victims of Crime Helpline) សម្រាប់អ្នក ឬស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់។

ហៅទូរសព្ទទៅលេខ៖ 1800 819 817

Updated